ជាបណ្ដាសារឬយ៉ាងណា!? បានជា លី ស៊ាវឡុង(Bruce Lee) និងកូនប្រុសត្រូវស្លាប់ទាំងនៅក្មេងដូចគ្នាយ៉ាងនេះ
បើនិយាយពី លី ស៊ាវឡុង គ្មានអ្នកណាម្នាក់ដែរថាមិនស្គាល់នោះទេ អោយតែជាអ្នកចូលចិត្តទស្សនាខ្សែភាពយន្តបែបវាយប្រហារ ។ លី ស៊ាវឡុង គឺជាតួរអង្គដ៏ល្បីល្បាញបំផុតទូទាំងសកលលោកខាងវាយប្រហារកាលពីអតីតកាល ។ ដោយសារទេព្យកោសល្យដ៏ប៉ិនប្រសព្វរបស់គាត់អមជាមួយការសម្ដែងក្បាច់គុន(កុងហ្វូ)ដ៏រស់រវើក របស់គាត់គឺគ្មានតារាភាពយន្ដណាម្នាក់អាចស៊ូជាមួយគាត់បានឡើយនៅសម័យនោះ មិនថាលោកសម្ដែងជាតួអង្គសុភាពបុរស រឺក៏សម្ដែងជាតួអង្គកាចសាហាវក៏ដោយក៏ថ្វីដៃរបស់គាត់មិនខុសគ្នាអ្វីឡើយ គឺមើលទៅសាកសម្យដូចគ្នា។ដោយសារទឹកដៃសម្ដែងដ៏ល្អឥតខ្ចោះរបស់គាត់នេះឯងទើបធ្វើអោយទស្សនិកជនទូទាំងសកលលោកចងចាំពីស្នាដៃរបស់គាត់មិនដែលភ្លេចឡើយមកដល់បច្ចុប្បន្ននេះ។
ក្រៅពីការសម្ដែង លីស៊ាវ ឡុង នៅមានរឿងមួយទៀតដែលជួយបន្ថែមអោយជីវិតរបស់គាត់ត្រូវបានគេគ្រប់គ្នាចងចាំមិនភ្លេចផងដែរនោះគឺក្រោយពីគាត់បាត់បង់ជីវិតទៅ មិនយូរប៉ុន្មាន កូនប្រុសរបស់គាត់ក៏ជួបជោគជាតាមិនខុសអ្វីពីគាត់ដែរ។រហូតមានពត៌មានមួយចំនួនបាននិយាយតៗគ្នាថា ត្រកូលរបស់គាត់ប្រហែលជាត្រូវបណ្ដាសាររបស់អ្នកណាម្នាក់ហើយទើបអ្នកបន្តត្រកូលនៅក្នុងគ្រួសារគាត់តែងតែជួបរឿងរ៉ាវអាក្រក់ៗដូចគ្នាបែបនេះ។
មិនដឹងថាមានរឿងហេតុអ្វីខ្លះដែរទៅបានជាគេនិយាយបែបនេះ សាកទៅអានមើលតិចទៅចឹង៖
លោក លី ស៊ាវឡុង បានទទួលមរណៈភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៧៣ ក្នុងទីក្រុងហុងកុង ។សាកសពរបស់គាត់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងផ្ទះស្នាក់យ៉ាងសម្ងាត់បំផុត នៅពេលនោះគាត់មានអាយុត្រឹមតែ៣២ឆ្នាំប៉ុនណោះ។
គ្រូពេទ្យដែលធ្វើកុសលវិច្ច័យលើសាកសពរបស់គាត់បានបញ្ជាក់ថា មូលហេតុនៃការស្លាប់របស់គាត់គឺបណ្ដាលមកពីជំងឺឆ្កួតជ្រូក។អ្នកគាំទ្រជាច្រើននៅពេលទទួលពត៌មាននៃការបាត់បង់ជីវិតរបស់គាត់មានការសោកស្ដាយយ៉ាងខ្លាំង ពួកគេសឹងតែមិនជឿថាមនុស្សដែលរឹងម៉ាំ និងពោពេញដោយកម្លាំងដូចគាត់បែរជាបាត់បង់ជីវិតដោយមូលហេតុដែលមិនគួរអោយជឿបែបនេះទេ។
ក៏ប៉ុន្តែបែជាមានពត៌មានសម្ងាត់មួយចំនួនបានលេចលឺថា លោក លី ស៊ាវឡុងមិនបានបាត់បង់ជីវិតដោយសារតែជម្ងឺដូចជាគ្រូពេទ្យបានបញ្ជាក់នោះទេ តែការបាត់បង់ជីវិតរបស់គាត់ត្រូវបានគេសង្ស័យថាកើតឡើងដោយសារតែការលបធ្វើឃាតពីក្រុម ម៉ាហ្វៀ មួយក្រុមដែលបញ្ជារអោយសម្លាប់លោកដើម្បីកាត់ចេញពីផលប្រយោជន៍របស់ក្រុមម៉ាហ្វៀនោះ។តែអ្វីដែលកាន់តែអាថ៍កំបាំងជាងនេះទៅទៀតនោះគឺ មានមនុស្សមួយចំនួនបាននិយាយថា គាត់ស្លាប់មិនមែនដោយសារជំងឺ ឬអំពើឃាតកម្មអ្វីទាំងអស់ តែវាបណ្ដាលមកពីបណ្ដាសាររបស់ត្រកូលគាត់តែប៉ុនណោះ។
រឿងរ៉ាវនៃពាក្យបណ្ដាសារនោះត្រូវបានគេយកមកបកស្រាយនៅក្នុងខ្សែភាពយន្តមួយដែលគេផលិតឡើងដើម្បីរំលឹកដល់វិញ្ញាណខន្តរបស់លោក ខ្សែរភាពយន្តនោះមានចំណងជើងថា Dragon: The Bruce Lee story (ខ្សែរជីវិតរបស់នាគកំណាចលី ស៊ាវឡុង) ដែលនៅក្នុងខ្សែភាពយន្តនោះមានឈុតមួយដែលនិយាយពីជម្លោះរបស់លោក ជាមួយនិងម្ចាស់ហាងជនជាតិចិនម្នាក់កាលពីនៅវ័យជំទង់ ។នៅក្នុងជម្លោះនោះម្ចាស់ហាងនោះបានស្រែកដាក់បណ្ដាសារអោយលោកខ្លាំងៗថា “សូមអោយកូនប្រុសនៅក្នុងត្រកូលលីទាំងអស់ ស្លាប់ទាំងវ័យក្មេង”
ក្រោយពីជម្លោះនោះកើតឡើងគេសម្គាល់ឃើញថា វាពិតជាបានកើតឡើងដូចជាពាក្យបណ្ដាសាររបស់ម្ចាស់ហាងនោះពិតប្រាកដមែន ដោយសារបងប្រុសរបស់គាត់បានបាត់បង់ជីវិតនៅអាយុត្រឹមតែ ២៨ឆ្នាំ ប៉ុនណោះ ហើយលោកក៏មិនខុសគ្នាពីបងប្រុសរបស់គាត់ប៉ុន្មានដែរ ព្រោះលោកក៏បានបាត់បង់ជីវិតទាំងលោកនៅវ័យក្មេងដូចគ្នា។
ហើយពាក្យបណ្ដាសារនេះក៏បានធ្លាក់មកលើកូនប្រុសរបស់គាត់ទៀត។ហើយរឿងរ៉ាវនៃពាក្យបណ្ដាសារនេះក៏ត្រូវបានលើកយកមកនិយាយឡើងវិញសារជាថ្មីនៅពេលដែលកូនប្រុសតែម្នាក់គត់របស់គាត់ ដែលមានឈ្មោះថា Brandon Lee ជាតួរអង្គសម្ដែងម្នាក់នៅក្នុងខ្សែរភាពយន្តរឿង The Crow ផលិតក្នុងឆ្នាំ១៩៩៤ ។តែគួរអោយសោកស្ដាយបំផុតដោយសារតែការថតខុសបច្ចេកទេសរបស់ក្រុមផលិតក្នុងខ្សែរភាពយន្តនេះហើយទើបបណ្ដាលអោយកូនប្រុសរបស់លោកបាត់បង់ជីវិតភ្លាមៗក្នុងពេលថតតែម្ដង។ នៅពេលបាត់បង់ជីវិតកូនប្រុសរបស់លោក លី ស៊ាវឡុង មានអាយុត្រឹមតែ ២៨ឆ្នាំដូចគ្នានឹងបងប្រុសរបស់លោកអញ្ចឹង។
រូបភាពរបស់ Brandon Lee នៅក្នុងរឿង The Crow
បើសិនជាប្រាប់ថានេះជារឿងចៃដន្យ វាក៏អាចនិយាយបានថានេះជារឿងចៃដន្យដ៏កាចសាហាវបំផុតរបស់កូនប្រុសនៅក្នុងត្រកូលលី។
Post a Comment