loading...

ចូលប្លន់ក្នុងផ្ទះ បាញ់ប្រហារ និងវាយម្ចាស់ផ្ទះ ព្រោះតែ… (ទស្សនាវីដេអូ)


កាលពីពេលថ្មីៗនេះ កាសែត ដេលីមែល របស់អង់គ្លេស បានចុះផ្សាយវីដេអូឃ្លីប របស់កាម៉េរ៉ាសុវត្ថិភាព ដែលជនដៃដល់២នាក់ បានទាញកាំភ្លើងបាញ់ សម្លាប់ក្មេង គ្រាន់តែប្លន់យកទូរទស្សន៍១គ្រឿងប៉ុណ្ណោះ ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុងហ្លូរីដា សង្កាត់ហ្លូរីដា ក្រុងចូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង ។

បើតាមការចុះផ្សាយ របស់កាសែតខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ គ្រួសាររងគ្រោះ បានឮសម្លេង ខុសពីធម្មតានៅខាងមុខផ្ទះ បុរសម្ចាស់ផ្ទះបានចេញទៅមើល ចង់ដឹងថាមានរឿងអ្វីកើតឡើង តែពេលដើរទៅដល់មុខផ្ទះ ជនល្មើសបានចូល ដល់ក្នុងផ្ទះទៅហើយ ព្រមទាំងបានកាន់កាំភ្លើង ចូលមកតែម្តង ។
ខណៈនោះ ប្រពន្ធនិងកូន បានដើរត្រលប់ទៅក្រោយវិញ ក្រោយពីជនល្មើសបានចូល ទៅដល់ខាងក្នុងផ្ទះ ស្រាប់តែជនល្មើស បានយកកាំភ្លើងបាញ់ក្មេងរងគ្រោះ ចំនួន៣គ្រាប់ ហើយជនល្មើសបាន វាយក្បាលម្ចាស់ផ្ទះ រហូតដល់ហូរឈាមស្រោចពេញខ្លួន តែជនល្មើសនៅតែបង្ខំ ឲ្យម្ចាស់ផ្ទះ ដើរចូលបន្ទប់ ព្រមទាំងយកកាំភ្លើងភ្ជង់ក្បាលបុរស ម្ចាស់ផ្ទះបន្ថែម បន្ទាប់មកពួកវា បានដោះយកទូរទស្សន៍មួយគ្រឿង ចេញពីជញ្ជាំងផ្ទះ ហើយបានរត់ឡើងលើរថយន្ត ដែលគ្នាវាកំពុងរង់ចាំនៅខាងមុខ ជិះគេចខ្លួនបាត់អស់ទៅ ។


បន្ទាប់ពីកើតហេតុ ប៉ូលិស និងក្រុមជួយសង្គ្រោះ បានទៅដល់ផ្ទះជនរងគ្រោះ និងបញ្ជូនជនរងគ្រោះទាំងអស់ ទៅមន្ទីរពេទ្យ ដោយម្តាយត្រូវបាក់ជើងស្តាំម្ខាង ឪពុកត្រូវរបួសក្បាលធ្ងន់ធ្ងរ ចំណែកកូនត្រូវគ្រាប់កាំភ្លើង របួសធ្ងន់ធ្ងរបំផុត ។ ខណៈពេលនេះ គ្រួសាររងគ្រោះ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយប៉ូលិសក៏បានណែនាំ ប្រជាជនទាំងអស់ប្រសិនបើ ជួបប្រទះសម្លេងអ្វីចម្លែក នៅខាងក្រៅផ្ទះ សូមកុំចេញពីបន្ទប់ឲ្យសោះ ត្រូវទូរស័ព្ទប្តឹងប៉ូលិសភ្លាមៗ ។


ទោះជាយ៉ាងណា ក្រុមប៉ូលិសកំពុងតាមចាប់ខ្លួន ជនល្មើសទាំង២នាក់ ដែលនៅក្នុងវីដេអូឃ្លីបនោះ មកទទួលទោសតាមច្បាប់បន្ត ៕

No comments