តើពិតមែន? ធ្លាយរូប នីឡា កំពុងមានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់ទៀត?
ភ្នំពេញ៖ តារាកំប្លែងរូបស្រស់ វ៉ាន់ នីឡា កំពុងតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ រីឯទេពកោសល្យរបស់នាងវិញក៏មិនធម្មតាដែរ។
កាលពីប៉ុន្មានខែកន្លងទៅនេះ តារារូបនេះបានភ្ជាប់ពាក្យជាមួយនឹងបុរសម្នាក់រួចមកហើយ តែពេលនេះស្រាប់តែធ្លាយរូបមួយសន្លឹកដែលនាងកំពុងតែមានភាពផ្អែមល្អែមជាមួយបុរសម្នាក់ ដែលគេគិតថាអាចជាគូស្នេហ៍នឹងគ្នា។
យ៉ាងណាមិញ តារារូបនេះ និងបុរសម្នាក់នោះហាក់ដូចជាមិនបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះទេ តែអ្នកទាំងពីរតែងបញ្ចេញភាពផ្អែមល្ហែមជាមួយគ្នាទៅវិញទៅមកតាមរយៈ Storyបណ្តាញសង្គមអ៊ីនស្តាក្រាមតែប៉ុណ្ណោះ។
មិនបានប៉ុន្មានផង បុរសរូបនោះ បានបង្ហោះរូបភាពមួយ ធ្វើឲ្យអ្នកគាំទ្រ សង្ស័យថាគេទាំងពីរអ្នកជាគូស្នេហ៍នឹងគ្នា តាមរយៈ Story និងការបង្ហោះរូបមួយសន្លឹក ដោយឃើញលោក ចាប់ថ្ពាល់ នីឡា។
តែទោះជាយ៉ាងណាក្តី អ្នកគាំទ្រមួយចំនួន ពិតជាចង់ដឹងពីការពិតថាមែនទែន ឫក៏យ៉ាងណា ព្រោះអ្នកគាំទ្រ បានឃើញពួកគេមានភាពផ្អែមល្ហែមជាមួយគ្នាប៉ុន្មានសប្តាហ៍មកហើយ ដូច្នោះមានតែរង់ចាំការបកស្រាយ ពីតារាវ័យក្មេងមួយដួងនេះ៕
Post a Comment