loading...

វិលមកបង្ហាញមុខភ្លាម៖ ប៊ុត សីហា ត្រូវអ្នកគាំទ្រដេញឲ្យចេញ… (មានវីដេអូ)


ភ្នំពេញ៖ ក្រោយបាត់មុខមួយរយៈ ម្ចាស់ជ័យលាភី The Voice Cambodia ប៊ុត សីហា បានបង្ហាញមុខជាថ្មីលើកញ្ចក់ទូរទស្សន៍ អ៊ីធីវី (ETV) កាល​ពីថ្ងៃទី០២ ធ្នូ ២០១៧ ធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលបំផុត និងសម្តែងក្តីនឹករលឹកគ្រប់ៗគ្នា ដោយមហាជនមិននឹកស្មានថា ប៊ុត សីហា មានឱកាសច្រៀងម្តងទៀតឡើយ ព្រោះកន្លងមកធ្លាប់បានលេចឮដំណឹងថា តារាចម្រៀងរូបនេះ បានលាពីវិស័យសិល្បៈ រត់ទៅធ្វើស្រែចំការ នៅខេត្តកំពង់ស្ពឺ បាត់ទៅ​ហើយ ។

ទោះបី តារាចម្រៀងសំឡេងខ្ពស់ ប៊ុត សីហា បានបង្ហាញវត្តមានជាថ្មីក៏ដោយ ប៉ុន្តែលោកនៅតែបកស្រាយបទចម្រៀងចាស់ៗដដែល ពោលគឺពុំទាន់មានបទថ្មីនៅឡើយទេ ។ ជុំវិញរឿងនេះ អ្នកគាំទ្រតារាចម្រៀង ប៊ុត សីហា ខ្លះលើកឡើងថា «សូមឲ្យហង្សមាសជួយចេញបទ​ថ្មី​ឲ្យ ប៊ុត សីហា ផង» រីឯអ្នកខ្លះទៀតថា «ប៊ុត សីហា គួរតែចេញពីហង្សមាសទៅ បើចេញពីហង្សមាស ចូលផលិតកម្មថ្មី អាចល្បី» ។ យ៉ាងណាមិញ ពាក់ព័ន្ធបញ្ហានេះ តារាចម្រៀង ប៊ុត សីហា មិនបានបង្ហើបពីការផ្លាប់ប្តូរផលិតក​ម្ម ឬ នៅហង្ស​មាសដដែលនោះទេ នៅពេលនេះ ៕



No comments