ប្រសិនបើចង់ក្លាយជាអ្នកមាន ចូរឈប់ធ្វើនូវទម្លាប់ ក៏ដូចជារឿងទាំង ១០ យ៉ាងនេះភ្លាម
មនុស្សគ្រប់រូបស្វែងរករបៀប ឬវិធីផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីអាចមាននូវទ្រព្យសម្បត្តិដ៏ច្រើន សម្បូរបែប។ ទោះជាយ៉ាងណាក៏ដោយទម្លាប់មួយចំនួនរបស់មនុស្សបានជះឥទ្ធិពលបណ្ដាលឲ្យពួកគេមិនអាចធ្វើការសន្សំប្រាក់បាន។ ខាងក្រោមជាចំណុចមិនល្អមួយចំនួនដែលអ្នកគួរឈប់ធ្វើ ប្រសិនបើអ្នកចង់ក្លាយជាអ្នកដែលសម្បូរទ្រព្យសម្បត្តិម្នាក់ ៖
១. មិនជួបជាមួយនឹងមនុស្សថ្មីៗ ៖ អ្នកមាន ចូលចិត្តជួបជាមួយនឹងមនុស្សថ្មីៗ។ ៦៨ ភាគរយនៃមនុស្សដែលសម្បូរទ្រព្យសម្បត្តិបាននិយាយថា ពួកគេចូលចិត្តជួបជាមួយនឹងនរណាមកម្នាក់ដែលពួកគេមិនធ្លាប់បានជួបពីមុនមក។ មនុស្សភាគច្រើនដែលបានឈានដល់ស្ថេរភាពផ្នែកហិរញ្ញវត្ថុហើយនោះ បានប្រឹងប្រែងអស់ពីលទ្ធភាពរបស់ពួកគេដើម្បីផ្តល់នូវចំណាប់អារម្មណ៍ល្អដល់ខ្លួនឯងនិងរក្សាឲ្យនៅបែបនេះ។ ពួកគេមិនភ្លេចធ្វើការអបអរសាទរ រីករាយ ជាមួយនឹងអ្នកដែលទើបស្គាល់គ្នាថ្មីៗ (ហើយនិងអ្នកចាស់) នៅថ្ងៃសម្រាក ក៏ដូចជាក្នុងថ្ងៃសំខាន់ៗផ្សេងទៀតឡើយ។
២. ជឿលើវាសនា ៖ អ្នកអាចពឹងផ្អែកទៅលើសំណាងល្អ ឬវាសនា បាននៅក្នុងករណីដ៏កម្របំផុត ប្រហែលជានៅពេលអ្នកកំពុងជ្រើសរើសរវាងសំពត់ពណ៌ក្រហម និងពណ៌ខៀវប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលវាឈានមកដល់បញ្ហាសំខាន់បំផុតមួយ អ្នកមានគិតថាពួកគេជាមនុស្សតែម្នាក់ដែលកំណត់ចំពោះផ្លូវជីវិតរបស់ពួកគេ ដោយខ្លួនពួកគេផ្ទាល់។ ៩០ ភាគរយនៃអ្នកក្រ ស្ដីបន្ទោសលើវាសនាមិនល្អរបស់ពួកគេ រួមទាំងកត្តាមួយចំនួនដទៃទៀតដែលពួកគេមិនអាចគ្រប់គ្រងបាន។ ហើយដើម្បីលើកកម្ពស់ជីវភាពរស់នៅ ពួកគេបែរជាវិនិយោគប្រាក់ទៅលើការចាក់ឆ្នោត ទិញឆ្នោត លេងល្បែង ជំនួសឲ្យការអប់រំផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ។
៣. ស្អប់ការងាររបស់អ្នក ៖ “ខ្ញុំស្រឡាញ់អ្វីដែលខ្ញុំធ្វើ!” នេះ គឺឃ្លានៃពាក្យសម្ដីដែល ៨៥ភាគរយនៃអ្នកដែលមានស្ថេរភាពហិរញ្ញវត្ថុនិយាយ។ អ្នកក្រ សម្លឹងឃើញតែភាពគ្មានប្រយោជន៍ ឬគុណវិបត្តិនៅក្នុងការងាររបស់ពួកគេតែប៉ុណ្ណោះ។ ជាមួយនឹងឥរិយាបថបែបនេះ អ្នកប្រហែលជានឹងយល់ស្របថា វាពិតជាពិបាកមិនស្ទើរទេដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នក។ ប្រសិនបើអ្នកមិនចូលចិត្តការងារដែលអ្នកកំពុងតែធ្វើទេ អ្នកគួរតែប្ដូរវា មិនមែនគិតតែពីត្អូញត្អែរឡើយ។
៤. មិនយកចិត្តទុកដាក់ចំពោះសុខភាព ៖ អ្នកមាន លះបង់ពេលវេលារបស់ពួកគេយ៉ាងច្រើនសម្រាប់សុខភាព។ រួមបញ្ចូលទាំងការទៅជួបជាមួយនឹងវេជ្ជបណ្ឌិត រស់នៅរបៀបបែបមានសុខភាពល្អមួយ កីឡា ( ៧៦ ភាគរយនៃអ្នកដែលជោគជ័យតែងធ្វើលំហាត់ប្រាណ ៤ដងក្នុងមួយសប្តាហ៍) របបអាហារមានតុល្យភាព និងអវត្តមាននៃទម្លាប់អាក្រក់ៗ។ ក្នុងចំណោមអ្នកដែលមានប្រាក់ចំណូលទាបមានតែ ១៣ ភាគរយប៉ុណ្ណោះ មើលឃើញទំនាក់ទំនងរវាង សុខភាពល្អ និងភាពជោគជ័យ។
៥. មិនទទួលយកហានិភ័យ ៖ មានអ្នកក្រតែ ៦ភាគរយប៉ុណ្ណោះដែលយល់ស្របទទួលយកហានិភ័យ ឬការប្រថុយមួយដែលអាចនឹងជួយបង្កើនកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ ប៉ុន្តែច្រើនជាង ៥០ ភាគរយ នៃអ្នកមានដែលបានចូលរួមក្នុងការពិសោធន៍នេះ និងបានយល់ព្រមទទួលយកហានិភ័យដូចគ្នាផងដែរ។ លើសពីនេះទៅទៀត អ្នកមានជាច្រើនបានកត់សម្គាល់ថា យ៉ាងហោចណាស់មានម្ដងក្នុងមួយជីវិតរបស់ពួកគេបានទទួលយកហានិភ័យ ឬប្រឈមនឹងការប្រថុយដែលនាំឲ្យមានការបរាជ័យធំៗ ប៉ុន្តែពួកគេបានព្យាយាមផ្លាស់ប្ដូរស៊ូបន្ត ជំនួសឲ្យការជាប់នៅតែមួយកន្លែង។
៦. ទស្សនាកម្មវិធីបង្ហាញពីការពិត ៖ ក្នុងចំណោមអ្នកដែលមិនមែនជាអ្នកមានប្រមាណជា ៧០ភាគរយ ចួលចិត្តទស្សនាកម្មវិធីដែលអ្នកមើលអាចដឹងលម្អិតពីជីវិតឯកជនរបស់នរណាម្នាក់។ ប៉ុន្តែ មានអ្នកមានតែ ៦ ភាគរយ ប៉ុណ្ណោះដែលមើលកម្មវិធីបង្ហាញពីការពិត។ វាជាការរំលឹកដ៏មានប្រយោជន៍ល្អបំផុតមួយ គឺអ្នកមានមិនចូលចិត្តមើលទូរទស្សន៍ច្រើនឡើយ ហើយភាគច្រើននៃពួកគេចំណាយពេលតិចជាង ១ម៉ោង ក្នុងមួយថ្ងៃ ប៉ុណ្ណោះ ដើម្បីមើលទូរទស្សន៍។ ដូចគ្នានេះផងដែរចំពោះអុីនធើណិត អ្នកដែលជោគជ័យភាគច្រើនចំណាយពេលតិចជាង ១ម៉ោង ក្នុងការលេងអុីនធើណិត លើកលែងតែមានការចាប់បាច់ត្រូវធ្វើពាក់ព័ន្ធនឹងការងារ។
៧. មិនព្រមអានឲ្យបានច្រើន ៖ មានម្ដងលោក Dostoyevsky អ្នកនិពន្ធដ៏ល្បីបាននិយាយថា “មិនអាន គឺមានន័យថាមិនគិត” ហើយ ៨៨ ភាគរយនៃអ្នកមានយល់ស្របជាមួយនឹងគំនិតរបស់អ្នកនិពន្ធរូបនេះ។ ពួកគេអានសៀវភៅជាច្រើនអំពី ការអភិវឌ្ឍន៍ខ្លួនឯង សារៈសំខាន់នៃវិជ្ជាជីវៈ សៀវភៅអក្សរសិល្ប៍ និងប្រវត្តិសាស្ត្រ យ៉ាងហោចណាស់ ៣០នាទី ក្នុងមួយថ្ងៃ។ មានតែ ២ភាគរយនៃអ្នកក្រប៉ុណ្ណោះដែលលះបង់ពេលវេលាច្រើនបែបនេះដើម្បីអាន។
៨. ក្រោកយឺត ៖ ជាងពាក់កណ្ដាលនៃអ្នកជំនួញដែលមានចំណូលខ្ពស់សង្កេតឃើញដោយលោក Tom Corley បានភ្ញាក់ដឹងខ្លួនយ៉ាងហោចណាស់ ៣ម៉ោង មុនពេលចាប់ផ្ដើម ឬដល់ម៉ោងធ្វើការ គឺប្រហែលជាម៉ោង ៥ព្រឹក។ ពួកគេចំណាយពេលក្នុងពេលព្រឹករៀបចំនូវអ្វីដែលពួកគេត្រូវធ្វើ ដោយធ្វើការលើគំរោងផ្ទាល់ខ្លួនរបស់ពួកគេ (ប្រសិនបើពួកគេធ្វើការឲ្យក្រុមហ៊ុនធំៗ) បើមិនអុីចឹងទេ គឺហាត់កីឡា ហាត់ប្រាណ។ មនុស្សជោគជ័យជាច្រើនចំណាយពេលពី ១០ ទៅ ១៥នាទី ដើម្បីរំពឹងគិត ឬគ្រាន់តែគិតពីអ្វីមួយដោយស្ងៀមស្ងាត់។ ការក្រោកពីព្រលឹម គឺមិនមែនមានន័យថា គេងមិនបានគ្រប់គ្រាន់នោះទេ។ ៨៩ ភាគរយនៃអ្នកមានគេងពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ ហើយពួកគេតែងចូលគេងនៅកំឡុងម៉ោង ៩ និង ១០ យប់។
៩. ទាក់ទងជាមួយនឹងមនុស្សចូលចិត្តនិយាយដើមអ្នកដទៃ ឬគិតតែពីរអ៊ូរទាំពីជីវិតខ្លួនឯង ៖ មនុស្សជោគជ័យចូលចិត្តទាក់ទងជាមួយនឹងនរណាម្នាក់ដែលមានភាពផ្ទុយពីពួកគេខ្លាំង អ្នកដែលជម្រុញពួកគេឲ្យធ្វើអ្វីមួយ។ អ្នកអាចរកបានមនុស្សបែបនេះនៅជុំវិញខ្លួនរបស់អ្នក ដោយការទៅចូលរួមព្រឹត្តការណ៍វប្បធម៌ ចូលធ្វើការងារស្ម័គ្រចិត្ត ឬចូលជាសមាជិកអង្គការមិនស្វែងរកប្រាក់ចំណេញណាមួយ។ ហើយអ្នកអាចចំណាយពេលវេលាទាំងអស់របស់អ្នកសម្រាប់អ្នកខ្លួនឯង រហូតដល់អ្នកជួបជាមួយមនុស្សដែលសមនឹងតម្លៃនៃពេលវេលារបស់អ្នក។
១០. ចំណាយច្រើនពេក ៖ ភាគច្រើននៃអ្នកក្រចំណាយច្រើនជាងចំណូលដែលពួកគេរកបាន។ ខាងក្រោមជាប្រព័ន្ធនៃចំណូលរបស់អ្នកមាន
– ២០ ភាគរយ សម្រាប់គណនីសន្សំ
– ២៥ ភាគរយ សម្រាប់បង់ថ្លៃជួលឬប្រាក់កក់
– ១៥ ភាគរយ សម្រាប់អាហារ
– ១០ ភាគរយ សម្រាប់ការកំសាន្ត
– ៥ ភាគរយ សម្រាប់សេវារថយន្ត ហើយប្រាក់ដែលនៅសល់ត្រូវបានចំណាយទៅលើសំលៀកបំពាក់ ឱសថ និងការអប់រំ៕
– ២០ ភាគរយ សម្រាប់គណនីសន្សំ
– ២៥ ភាគរយ សម្រាប់បង់ថ្លៃជួលឬប្រាក់កក់
– ១៥ ភាគរយ សម្រាប់អាហារ
– ១០ ភាគរយ សម្រាប់ការកំសាន្ត
– ៥ ភាគរយ សម្រាប់សេវារថយន្ត ហើយប្រាក់ដែលនៅសល់ត្រូវបានចំណាយទៅលើសំលៀកបំពាក់ ឱសថ និងការអប់រំ៕
Post a Comment