loading...

ចាំបាច់ធ្វើអី​ដល់ថ្នាក់ហ្នឹង៖ ឌុច លីដា លេងស្ទាយលែងប្រាណ​ព្រោះចង់ពិសោធ?


ភ្នំពេញ៖មួយរយៈចុងក្រោយ​នេះ រូប​ភាពបង្អួតសម្រស់ លែងប្រាណ​ដ៏​សិចស៊ី​ បែបស្រើបស្រាយ​ ពី​តារាសម្តែង​ កញ្ញាឌុច លីដា ដែល​លេច​ចេញ​ពី​ចេតនា​ផ្សព្វផ្សាយពី​សាមី​ខ្លួន បាន​លេចចេញ​ជាបន្ត​បន្ទាប់​។ ខណៈ​ក៏​លេច​ឡើង​ផងដែរ​នូវ​ដំណឹង​បោក​បកថា តារាស្រីរូប​ បញ្ចេញ​ភាពក្លាហានលែងសម្ផស្ស​ប្រាណ​និង​បង្អួត​តំបន់​ពិសេសៗ​របស់​នាងនោះ ក៏​ជាចេតនា​ ពិសោធស្នេហ៍​ដែល​មាន​ទាំងនារីនិងបុរសអ្នក​ស្តុក​តាមយ៉ាងស្អិតនោះ។

ថ្មីៗ​មានប្រភពបង្ហើបថា ស្រីស្រស់រាងស្វែល ឌុច លីដា បានបោកផ្ទប់នឹងដំណឹងស្នេហាជាបន្តបន្ទាប់ ដែលត្រូវ​គេ​ផ្គូផ្គងទាំងជាមួយមន្ត្រីធំ អ្នកជំនួញ និងឧកញ៉ាជាដើម។ ប៉ុន្តែនាពេលចុងក្រោយនេះ បាន​ល្បី​សុស​សាយ​ថា មាន​ថៅកែស្រីហាងពេជ្រ នៅម្តុំផ្សារធំថ្មីម្នាក់ បានតាមស្នេហ៍នាងយ៉ាងស្អិត។ មិនត្រឹមតែប៉ុណ្ណោះ សាយភាយ​ដំណឹងថា ថៅកែស្រីហាងពេជ្រ រូបនោះបានជួយជ្រោមជ្រែងនាង ខ្ទង់ម៉ឺនដុល្លារ ឱ្យនាងបើកហាង “គុយទាវ​ឡាំឌួយ” ដែលទើបដំណើរការកាលពីថ្មីៗនេះទៀតផង។

ទន្ទឹមនឹងនោះ ក៏​ប្រភពទម្លាយថាក៏មានបុរសជាកូនអ្នកមានម្នាក់ដែលចូលចិត្តជិះរថយន្តទំនើបៗជាច្រើនគ្រឿង ក៏ព្យាយាមតាមស្ទូចស្នេហ៍នាងយ៉ាងស្អិតផងដែរ ថែមទាំងត្រូវបានគេដឹងថា ឧស្សាហ៍ទៅលំហែកាយ​ពិសោធ​ស្នេហ៍នៅតាមរមណីយដ្ឋាននានាទៀតផង។ ការលំហែកាយ ភាពច្រើន​ចំណាយ​សម្រស់សិចស៊ីបង្អួតភ្នែក​មហាជន ក៏​ជាចេតនា ឌុច លីដា ចង់​ពិសោធចិត្ត​អ្នក​តាមស្នេហ៍​នាងដែរ​»។


No comments