CL មកដល់ភ្លាម ពេជ្រ សោភា បង្ហោះសារមួយនេះភ្លាម តែម្តង
តារាចម្រៀងកូរ៉េខាងត្បូងដ៏ល្បីល្បាញទូទាំងពិភពលោក គឺកញ្ញា CL ដែលកំពុងតែទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិក ជននៅតាមបណ្ដាប្រទេសនានា ។ ក្នុងប្រទេសកម្ពុជាយើងឯនេះវិញ ក៏មានការគាំទ្រ CL ខ្លាំងមិនចាញ់បណ្ដាប្រទេសនានាផងដែរ។
ស្ដែងឲ្យឃើញច្បាស់ ការមកដល់របស់តារា CL គឺមកដល់ប្រទេសកម្ពុជាវេលាយប់មិញនេះដែលឃើញមានអ្នកគាំទ្រជាច្រើនបាននូវចាំទទួលនៅឯប្រលានយន្ដហោះ។ ក្រឡែកមកមើល អី្វដែលពិសេសនោះ សូម្បីតែកំពូលតារាចម្រៀង អ្នកនាង ពេជ្រ សោភា ដែលច្រៀងនៅផលិតកម្មរស្មីហង្សមាសក៏ជាហ្វែនរបស់តារាស្រី CL ដែរ ។
ក្នុងកិច្ចស្វាគមន៍ តារាស្រី CL មកដល់កម្ពុជា អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះសារយ៉ាងកក់ក្ដៅទទួលIdol ថា៖”Welcome to ស្រុកខ្មែរ Idol”។
គួររំលឹកផងដែរថា មិនត្រឹមតែអ្នកនាង ពេជ្រ សោភា ទេដែលស្រលាញ់ និងចូលចិត្ត កញ្ញា CL ក្នុងនោះក៏មាន កញ្ញា ទេព បូព្រឹក្ស និងកញ្ញា ប៉ាច គីមមួយ ផងដែរ ដោយយើងតែងតែឃើញពួកគេលេងស្ទាយអាវ ក៏ដូចជាការរៀបចំខ្លួនស្រដៀងទៅនឹងតារាស្រី CL ៕
Post a Comment