loading...

ញាក់សាច់!!! គូរស្នេហ៍១គូរ ស្រាតរួមរ័ក្សលើឡានក្រុង ខាងស្រីស្រែកថ្ងូរ ឡើងអ្នកជិះបះសក់… (ទស្សនាវីដេអូ)

កាលពីពេលថ្មីៗនេះ កាសែត The Sun របស់ប្រទេសអង់គ្លេស បានចុះផ្សាយ ពីវីដេអូឃ្លីបមួយ បង្ហាញពីហេតុការណ៍ អ្នកដំណើរប្រុសស្រីមួយគូរ បានជិះលើរថយន្តខ្សែរលេខ ១៤៩ ជាន់ទី២ របស់រថយន្តក្រុង ដោយគូរស្នេហ៍មួយគូរនោះ បានបើកឆាកប្រយុទ្ធ យ៉ាងក្តៅគគុក ធ្វើឲ្យខាងស្រី ស្រែកថ្ងូរផ្អើលអ្នកដំណើរ ដែលជិះលើរថយន្តក្រុង ជាពិសេសប្រុសៗបះសក់គ្រប់គ្នា ។

ពួកគេទាំង២នាក់ បានលេងគ្នាមួយទំហឹងតែម្តង នៅលើឡានក្រុងកំពស់២ជាន់ ទោះបីជាមានអ្នកដំណើរ នៅជុំវិញខ្លួនច្រើនយ៉ាងណាក៏ដោយ ហើយមិនតែប៉ុណ្ណោះ ខាងស្រីបានដោះអាវ បង្ហាញដើមទ្រូង ផ្អើលគេផ្អើលឯង សម្លឹងមើលគ្រប់ៗគ្នា។
ហេតុការណ៍នេះ បានកើតឡើងនៅលើរថយន្តក្រុង កំពស់២ជាន់មួយគ្រឿង នៅកណ្តាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ម៉ោងប្រហែល១២យប់ ដោយពួកគេបានឡើងទៅអង្គុយ នៅជាន់ទី២របស់រថយន្តក្រុងខាងលើ ហើយបានបើកឆាកប្រយុទ្ធគ្នាតែម្តង ដោយបុរសបានដោះខោចេញ រីឯខាងស្រីបានដោះអាវចេញមួយកំណាត់លើតែម្តង ដោយពុំមានការអៀនខ្មាស សូម្បីតែបន្តិចសោះឡើយ ។

ក្រោយពីបានឃើញ ទិដ្ឋភាពល្អមើលបែបនេះ អ្នកដំណើរជាច្រើន ជាពិសេសប្រុសៗបានទាញទូរស័ព្ទ និងកាម៉េរ៉ាយកមកថត ចំណែកអ្នកខ្លះបានងាកមុខចេញ ខ្លះទៀតបានអង្គុយមើល ដូចមើលការសំដែងកុនដូច្នោះដែរ ហើយអ្នកខ្លះក៏អស់សំណើច ហួសចិត្តនិងទង្វើររបស់គូរស្នេហ៍ទាំង២នោះ ។
ទោះបីជាយ៉ាងណានោះ អ្នកបើកបររថយន្តក្រុងខាងលើ ក្រោយពីបានដឹងថា គូរស្នេហ៍ទាំង២ បានប្រព្រឹត្តិអំពើមិនគប្បី នៅលើឡានក្រុងរបស់គាត់ មួយសន្ទុះក្រោយ អ្នកបើកបរក៏បានឈប់រថយន្ត ហើយបានអញ្ជើញគូរស្នេហ៍ទាំង២នោះ ចុះចេញពីរថយន្តក្រុងរបស់គាត់ផងដែរ ។

គួរបញ្ជាក់ដែរថា រឿងបែបនេះ មិនមែនជារឿងថ្មី ដែលទើបតែកើតឡើង នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនោះឡើយ តែមានគូរស្នេហ៍ជាច្រើន បានរួមរ័ក្ស នៅកណ្តាលផ្លូវសាធារណៈ ជាញឹកញាប់ផងដែរ ៕

No comments